សិទ្ធិត្រឹមជាមិត្ត(New Edition)

ខែ​កុម្ភៈ 21, 2007 at 6:13 ព្រឹក មតិ 38

បទៈ សិទ្ធិត្រឹមជាមិត្ត
ចៀងដោយៈ សាពូន មីដាដា

ភ្លេងៈ |G| Em|G|D|G B7|Em C|Am D|G D|

១. ដឹងខ្លួន[G]ច្បាស់ថាបងមិនអាច[Em]ជំនួសគេ ព្រោះមាស[G]មេទុកគេក្នុង ដួងចិត្ត[D]ទៅហើយ ទោះពេល[G]នេះគេក្បត់មាន[Em]ស្នេហ៍ថ្មីក៍ដោយ ក៍ត្រាណ[Am]ត្រើយនៅតែអត់ឱនទាំង[D]ទឹកភ្នែក

២. អំពើ[G]ល្អបងខំធ្វើមកលើ[Em]រូបស្រី ហាក់គ្មាន[G]ន័យឲ្យស្រីទទួលយក[D]មែនទេ ស្នាមញ[G]ញឹមដាក់បងប្រាប់[Em]ថាគ្មានក្តីស្នេហ៍ សិទ្ធត្រឹម[G]តែជា[D7]មិត្តបងក៍ដឹង​ ។

R. មិនទាម[C]ទារអ្វីឡើយអូន គ្រាន់តែ[Bm]ចង់កំដរស្ងួន ពេល[Am]អូនកើតទុក្ខមានបងជួយ[G]រំលែក ជូតទឹក[C]ភ្នែកពេលស្រីយំ លួងលោម[Bm]ម៉ុមឲ្យសប្បាយ គ្រប់វេ[C]លានៅជិតឆោមឆាយតែប៉ុ[D]ណ្ណោះ[D7]>>>>>

៣. ស៊ូលះ[G]បង់ទាំងក្តីស្រលាញ់អា[Em]ណិត ទោះជី[G]វិតក៍ហ៊ានប្តូរដើម្បី[D]ស្នេហា គង់មាន[G]ថៃ្ងអូនយល់ទំ[Em]ហំចិត្តរៀមរ៉ា ធំប៉ុណ្ណា[Am]ចំពោះ[D7]ជីវ៉ារ[G]ហូត ៕

ភ្លេងៈ |G|Em|G|D|G|Em|Am D7|G|

(ច្រៀង R , ៣)

Coda : ធំប៉ុណ្ណា[Am]ចំពោះ[D7]ជីវ៉ារ[G]ហូត

ចំលងបទចំរៀងនៅទីនេះ : (ច្រៀងដោយបណ្ឌិត)

ស្តាបើបទេនេះ៖

អគ័រដែលប្រើក្នុងបទនេះ​ ៖

G ChordD ChordC ChordAm ChordD7 ChordB7 Chord

**បទនេះមានការកែថ្មីត្រង់កន្លែងដាក់អគ័រភ្លេង។ សូមអ្នកទាំងអស់គ្នាជួយផ្តល់មតិមកមើល ថាមួយណាស្រួលអានជាង? ចាំខ្ញុំសំរេចយកតាម

Advertisements

Entry filed under: បទចំរៀងខ្មែរ, Sapoun Midada.

ចម្ងល់ទាក់ទងនឹងហ្គីតា – Guitar FAQ

38 មតិ Add your own

  • 1. Boeun  |  ខែ​កុម្ភៈ 21, 2007 ម៉ោង 6:49 ព្រឹក

    ធ្វើ​អីចឹង​ក៏​ដូច​ម្យ៉ាង​ដែរ ។ មើល​ទៅ​វា​អត់​សូវ​អាញេ​អាញ៉ៃ ។

  • 2. Boeun  |  ខែ​កុម្ភៈ 21, 2007 ម៉ោង 6:53 ព្រឹក

    តែ​អក្សរ​​អគ័រ មិន​បាច់​ដាក់​អក្សរ​ដិត​ទេ ។

  • 3. Boeun  |  ខែ​កុម្ភៈ 24, 2007 ម៉ោង 10:39 ព្រឹក

    អូហ៍​!!! :O បណ្ឌិត​ឯង​ច្រៀង​ញាប់​ស្អែក​ចឹង !!! ហេហេហេ 😀 ។ ប្រហែល​ជា​គុណ​ភាព ( quality ) របស់​បទ​ហ្នឹង​វា​អន់​ពេក​ទេ​ដឹង ? ខ្ញុំ​យក​ទៅ​ដាក់​នៅ​ប្លក់​របស់​ខ្ញុំ​ក៏​ចឹង​ដូច​គ្នា ។

  • 4. bandith  |  ខែ​កុម្ភៈ 25, 2007 ម៉ោង 2:28 ព្រឹក

    ហ៊ីម…មិនដឹងដែរ ញាប់ស្អេកដូចឆ្កែអេះចឹង​ហា….។ បាហែលម៉ោពី គុណភាពអត់ហើយ ចាំមើលខ្ញុំសាកល្បងធ្វើឲ្យល្អឡីងវិញណា

  • 5. Boeun  |  ខែ​កុម្ភៈ 25, 2007 ម៉ោង 6:10 ល្ងាច

    សាក​មើល​មើល៍​! ខ្ញុំ​ក៏​ឆ្ងល់​ដែរ មិន​ដឹង​ថា​មក​ពី​អី ។
    អូហ៍! សាក​បំលែង​វា​ទៅ​ mp3 ធម្មតា​មើល៍ ព្រោះ​ mp3 មាន​ពីរ​ប្រភេទ ។ អាច​យក​កម្មវិធី​បម្លែង​ mp3 ឬ កម្មវិធី Vegas បម្លែង​វា​ហើយ​ដាក់​សាក​មើល៍ ប្រហែល​ជា​មក​ពី​ ប្រភេទ​ file ហើយ​មើល៍​ទៅ ?

  • 6. bandith  |  ខែ​កុម្ភៈ 27, 2007 ម៉ោង 1:00 ល្ងាច

    អីគេ មានអា Mp3 ធម្មតា​ និងមិនធម្មតាទៀតហ បឿន?? វាពិបាកតិច​ព្រោះពេលខ្ញុំលេងហ្នឹង ខ្ញុំប្រើទូរស័ព្ទថតដើម្បីថតសំលេងទេ ដល់ហើយ​បានខ្ញុំយកបញ្ចូលក្នុងកុំព្យូទ័រ តែមិនបានកែឲ្យល្អប៉ុន្មានទេ ព្រោះមិនសូវចេះ…..

  • 7. Boeun  |  ខែ​កុម្ភៈ 27, 2007 ម៉ោង 2:52 ល្ងាច

    ខ្ញុំ​អត់​ដឹង​ច្បាស់​ដែរ តែ​វា​មាន version 1, version 2 យ៉ាង​ម៉េច​ទេ ខ្ញុំ​ធ្លាប់​ឃើញ ពេល​ខ្ញុំ​ save វា​នៅ​ក្នុង​កម្មវិធី​បម្លែង …? …ខ្ញុំ​ភ្លេច​បាត់​ទៅ​ហើយ …។ មាន​តែ​សាក​មើល៍​ទេ ។ មិន​អី​ទេ ចាំ​ខ្ញុំ​មាន​ពេល​ខ្ញុំ​នឹង​សាក​ឲ្យ ឥឡូវ​ខ្ញុំ​រវល់​បន្តិច ។ អូហ៍​និយាយ​អីចឹង ហ្គីតា​ខ្ញុំ​បាន​យក​ឲ្យ​គេ​សារេ​ឲ្យ​ហើយ ដូច​គ្រាន់​ជាង​មុន តែ​សម្លេង​វា​​ស្ទក់​ៗ​បន្តិច ប្រហែល​ជា​មក​ពី​ខ្សែ​ក៏​មិន​ដឹង ។ ចាំ​ពេល​ក្រោយ​ខ្ញុំ​នឹង​សួរ​ទៀត ។

  • 8. naraths  |  ខែ​កុម្ភៈ 28, 2007 ម៉ោង 10:13 ព្រឹក

    ការពិតនៅតែ ញ័រតាទ្រើក ដដែលហ្នឹង ! ពីមុនខ្ញុំស្ដាប់ឮចឹង ដែរ តែស្មានតែ មកពីម៉ាស៊ីនកុងឈូទ័រ តាមពិតមកពី អេមភីស្រ៊ី សោះ ។ ចំពោះរឿងហ្គីតា អត់មានអីប្រភាគ្សាទេ ព្រោះ អត់ទាន់មានលុយទិញទេ ។ ណាមួយចាំឲ្យប្លក់ផស់ ឌិត សំបូរពែបសិន 🙂 😦

  • 9. naraths  |  ខែ​កុម្ភៈ 28, 2007 ម៉ោង 10:17 ព្រឹក

    អូច្រលំ អាឃ្លាចុងក្រោយ «សំបូរបែបសិន»បាទ!!

  • 10. bandith  |  ខែ​កុម្ភៈ 28, 2007 ម៉ោង 2:30 ល្ងាច

    ហ៊ីម…មិនទាន់សំបូរបែបបានទេ ព្រោះម៉ាអាទិត្យនេះរវល់ប្រលង Final ចាំអាទិត្យក្រោយគ្រាន់ទំនេរតិច។

  • 11. Boeun  |  ខែ​កុម្ភៈ 28, 2007 ម៉ោង 3:05 ល្ងាច

    អូខេ, ប្រលង​សិន​ទៅ ចាំ​ទំនេរ​ចាំ​គិត​ទៀត ។ ខ្ញុំ​រួច​រាល់​អស់​ហើយ 🙂 គឺ​ទើប​នឹង​ចប់​ពីម្សិល​ម៉ិញ​ហ្នឹង​ឯង ៕

  • 12. naraths  |  ខែ​កុម្ភៈ 28, 2007 ម៉ោង 5:28 ល្ងាច

    បានប្រលងរួចរាល់ចឹង ស្រួលហើយ ខ្ញុំឯណេះ កន្លះខែទៀត ឡើងជ្រុញហើយ ។

  • 13. bandith  |  ខែ​មីនា 1, 2007 ម៉ោង 12:11 ល្ងាច

    ព្រះសេអាអើយ យ៉ាប់ម៉េសលោក??? មានអារម្មណ៍ថាដូចជាត្រូវប្រលង​សងអាម៉េចទេហា…. 😦

  • 14. bongsal  |  ខែ​មីនា 1, 2007 ម៉ោង 5:30 ល្ងាច

    Hey man this is so cool of you. Very sweet song. Like listening to that. Wanna play as good as you. But never i can.

  • 15. Boeun  |  ខែ​មីនា 1, 2007 ម៉ោង 5:59 ល្ងាច

    ល្ងាច​ហ្នឹង​ខំ​តិច​ទៅ តែ​បើ​ខ្ជិល​ចាំ​ប្រលង​សង​ទៅ ហាហាហា 😀 ។
    និយាយ​លេង​ទេ, ជូន​ពរ​ឲ្យ​ប្រលង​ជាប់​ណា !

  • 16. អនាមិក  |  ខែ​មីនា 1, 2007 ម៉ោង 6:06 ល្ងាច

    ប៉ាឡងសងក៏សងទៅ!ឲ្យតែជាប់ មានទៅខ្លាចអី ! បើខ្ញុំវិញគ្រូប្រាប់ថា ប្រលងសងហើយត្រូវធ្លាក់ជាន់អាប្រលងសងទៀត ន៎!

  • 17. Boeun  |  ខែ​មីនា 1, 2007 ម៉ោង 8:55 ល្ងាច

    ងាប់​ហើយ! បើ​ខ្ញុំ​ខ្មាស់​គេ​ងាប់​តាម៉ង ។ ហាហាហា! ខ្ញុំ​កាល​ឆ្នាំ​មុន ធ្លាក់​តា​បី​មុខ​ទេ ដល់​តា​ប្រលង​សង​ ជាប់​តង់​អស់ ។ គ្មាន​ឲ្យ​ធ្លាក់​ទៀត​ទេ ចង់​ជាប់​ធើ​តាម​ខ្ញុំ​ទៅ ពេល​ប្រលង​សង បើ​អត់​ចេះ​អី​សោះ ចេះ​តា​សរសេរ​​ៗ​ទៅ បើ​អត់​តាសេរ គ្រូ​អត់​ដឹង​ឲ្យ​បិន្ទុ​ម៉េច​ទេ មាន​តា​ឲ្យ​សូន្យ តែ​កុំ​ភ្លេច​ខ្សឹប​គ្នា​ជា​មួយ​គ្រូ​ផង ។ ហេហេហេ 😀 [អា​រឿង​ធ្លាក់​ហ្នឹង​គ្មាន​អ្នក​ណា​ល្បី​ដល់​ខ្ញុះ​ទេ (​កុំ​ប្រាប់​អ្នក​ណា​ឲ្យ​ដឹង​ឲ្យ​សោះ​ណា​!)]

  • 18. naraths  |  ខែ​មីនា 2, 2007 ម៉ោង 6:42 ល្ងាច

    បើអន់យ៉ៃ អា​ចឹង​!​ស្មានតែ​ញុំ ហ្នឹង​អត់​មាន​រឿង​ប្រាប់​ហ្អ!! កាល​ឆ្នាំ​ទៅ​ធ្លាក់​២​មុខ​ស្មោះ​គឺ​អង់គ្លេស​និង​បារាំង​។​យ៉ាយ​ឲ្យ​អស់​កេរ្តិ៍​ចុះ​ចំពោះ​អង់គ្លេស​ធ្លាក់​ដោយ​សារ​អវត្តមាន​១០​ដង​គ្រូ​បិទ​មិន​ឲ្យ​ប៉ាឡង ហ្វាយណល ឯ​បារាំង​វិញ​ធ្លាក់​ដោយ​សារ​អត់​ដែល​ទៅ​រៀន ….​តែ​ហេន​វិន​ប៉ាឡង​សង​ទៅ​ជាប់​តង់​អស់ 🙂

  • 19. bandith  |  ខែ​មីនា 7, 2007 ម៉ោង 9:36 ព្រឹក

    ស្តាប់ព្រះតេជគុណទាំងពីរបកអាក្រាតខ្លួនចឹងដូចម្យ៉ាង ខ្ញុំធ្លាក់ ៣មុខដែរនៅមិនអួត។ កាលពីម៉ានឆ្នាំមុន ធ្លាក់ ៣មុខ បង់ អស់ ២៥$ដើម្បី​ប្រលងសង។ កុំអីក៍មិនចង់៣មុខដែរ តែគេថា ធ្លាក់១មុខ បង់១៥$ ហើយ បើធ្លាក់ ២មុខគេ Discount ឲ្យបង់តែ២០$ទេ ហើយបើជ្រល់ដល់​៣មុខគេរិតតែ Discount ទៀតនៅតែ ២៥$ ទេ ចឹងហើយចាំកាល បានមិនធ្លាក់ទាន់គេ Discount ហាហាហាហាហ……

  • 20. Boeun  |  ខែ​មីនា 7, 2007 ម៉ោង 12:39 ល្ងាច

    ប៉ាលង​សង គេ​យក​ថ្លៃ​អ៊ីចឹង​ហើយ នៅ​តែ​ឲ្យ​ធ្លាក់​ទៀត ហាហាហា! ខ្ញុំ​ធ្លាប់​ទៅ​ព្រមាន​សាលា​ម្ដង​ហើយ​អារឿង​យក​លុយ​ថោក​ពេក ។ សាលា​ខ្ញុំ​គេ​យក​លុយ​តា​១​ដុល្លា​រមួយ​មុខ ខ្ញុំ​ថា​យ៉ាង​ហោច​ណាស់​ក៏​គួរ​យក​៥​ដុល្លារ​ដែរ ព្រោះ​តែ​សាលា​យក​ថោក​អ៊ីចឹង​បាន​ជា​ខ្ញុំ​ខ្ជិល​ប្រលង​ឲ្យ​ជាប់ ចាំ​ប្រលង​សង​ហ្នឹង​ណា បើ​គេ​យក​ថ្លៃ​មើល៍ គ្មាន​ឲ្យ​ប្រលង​សង​ម៉ា​មុខ​ទេ​! ហាហាហា!

  • 21. bandith  |  ខែ​មីនា 7, 2007 ម៉ោង 1:12 ល្ងាច

    យី…បឿននេះចង់ឲ្យគេយកថ្លៃពេកអាណិតគ្នា ចុះជួនកាលគ្នាមិន​ចង់ធ្លាក់ទៅគិតអាម៉េច មែនម៉ោពីគេខ្ជិលទេតែរៀនវាមិនចេះ។ យកម៉ា ដុល្លហ្នឹងល្មមហើយ បឿនឯងកុំធើឡូយពេកមើល៍

  • 22. Boeun  |  ខែ​មីនា 7, 2007 ម៉ោង 2:13 ល្ងាច

    ហ្មែន​ឡូយ​ទេ តែ​បើ​គេ​យក​ថ្លៃ​អាចឹង អត់​លុយ​ឲ្យ​ប្រាកដ​ជា​ខំ​រៀន​ហើយ ។ ហើយ​តា​ខំ​រៀន​ធើ​ម៉េច​ប៉ាលង​ធ្លាក់​កើត ។ អាចឹង​ហើយ​បាន​តា​មិន​ចង់​ឲ្យ​គេ​យក​ថោក​ពេក ហ្នឹង​ណា!

  • 23. naraths  |  ខែ​មីនា 7, 2007 ម៉ោង 6:12 ល្ងាច

    អូ​សាលាគេ​មាន​ឌិសខោន​ទៀត​សាលា​ខ្ញុំ​មានតែ​ឡើង​ថ្លៃ​ពេល​ហាង​ឆេង​ឡើង​ខ្ពស់​។ ពី​មុន​មួយមុខ​តែ១តុលា​ដែរ​ហ្នឹង​តែ​ឥឡូវ​ឡើង​ដល់​២តុលា​…​

  • 24. Boeun  |  ខែ​មីនា 27, 2007 ម៉ោង 7:30 ព្រឹក

    បទ​ចម្រៀង​​បស់​ឌិត​ ខ្ញុំ​ស្ដាប់​លែង​បាន​ហើយ ។ តើ​អាច​ផ្ញើរ​បទ​នេះ​មក​ខ្ញុំ​បាន​ទេ ឬ​អាប់​ឡូត​ជា​ថ្មី​​ក៏​បាន ?

  • 25. bandith  |  ខែ​មីនា 27, 2007 ម៉ោង 1:08 ល្ងាច

    អូហ៍…មិនអីទេបឿម ប៉ុន្មានថ្ងៃនេះខ្ញុំមានបញ្ហាជាមួយServer Hosting នោះ វា Down អាឡូវលែងអីហើយ បឿនឯងសាកចុចម្តងទៀតទៅមើល

  • 26. Boeun  |  ខែ​មីនា 27, 2007 ម៉ោង 5:52 ល្ងាច

    អូខេ, ប្រើ​បាន​វិញ​ហើយ ។
    អេ​ ! អាគ័រ​ដូច​ជា​ខ្វះ Bm ?

  • 27. bandith  |  ខែ​មីនា 29, 2007 ម៉ោង 2:26 ល្ងាច

    ហេហេហេ…ភ្លេចដាក់ អូឃេ អាលូវខ្្ញុំដាក់វិញហើយ

  • 28. Boeun  |  ខែ​មីនា 29, 2007 ម៉ោង 5:26 ល្ងាច

    ខ្ញុំ​ឃើញ​ហើយ ! 😀

  • 29. Pisith  |  ខែមិថុនា 20, 2007 ម៉ោង 2:36 ល្ងាច

    ច្រៀងចឹងពិរោះតើ ខ្្ុំចូលចិត្ត លេងហ្កីតាផងច្រៀងផងចឹងលូយណាស់ លូយមែនទែន ខ្ញុំពេញចិត្តបងឌិត ព្រោះគាត់ច្រៀងពិរោះ បូកជាមួយនឹងទេពកោសល្យហ្កីតាដ៏ប្រសព្វរបស់គាត់ថែមទៀតថែមទៀត

  • 30. kosal  |  ខែកក្កដា 18, 2007 ម៉ោង 11:43 ល្ងាច

    I like this song very much. i wonder why don’t have karaoke for this song, i want to sing.

  • 31. Rainna  |  ខែវិច្ឆិកា 10, 2007 ម៉ោង 11:26 ព្រឹក

    ស្ដាប់​អត់​បាន​ទេ!!! 😦

  • 32. សិទ្ធត្រឹមជាមិត្ត - Bandith feat. some friends « Bandith Personal Diary  |  ខែវិច្ឆិកា 14, 2007 ម៉ោង 12:01 ព្រឹក

    […] សិទ្ធត្រឹមជាមិត្ត […]

  • […] សិទ្ធត្រឹមជាមិត្ត […]

  • 34. ::Welcome to my diary:: » សិទ្ធត្រឹមជាមិត្ត - Bandith feat. some friends  |  ខែ​មីនា 12, 2008 ម៉ោង 12:05 ល្ងាច

    […] សិទ្ធត្រឹមជាមិត្ត […]

  • 35. ម៉ុន ម៉ន  |  ខែ​មីនា 18, 2008 ម៉ោង 7:32 ព្រឹក

    ហេ! មិចហើញមានតែមួយបទចឹង?
    មានបទផ្សែងទៀតទេ?
    ខ្ញុំចូលចិតលេងហ្គីតាដែរតើ តែមិនសូវពូកែ។

  • 36. កេសី  |  ខែមិថុនា 25, 2008 ម៉ោង 8:04 ល្ងាច

    ហេលោកបងមេបនឌិត (អូយសូមទោសបណ្ឌិត) ស្តាប់អីបើបើក មិនបានផងណឹង ។ ពេលបើកវា វាដាក់អោយវិញថា error openning file ។ ម៉េច បានជាមិនព្រមមើលផងមើលថាវាយ៉ាងម៉េចទៅហើយ ។ អេស្រីស្រស់ ស្អាតរបស់លោកបងមេបនឌិតឯងសុខសប្បាយទេ? យូរហើយមិន ដែលបានជួបសោះ ។ ចាំពេលណាខ្ញុំទៅស្រុកខ្មែរវិញ ចាំសុំអាប៉ិសាល ទៅដេក យាមរោងកុនចេនឡាតែម្តង ហើយសង្ឃឹម ថាបានជួបអ្នកដែលធ្លាប់ធ្វើ usher ជាមួយគ្នាពីមុនចុះ ។ និយាយៗ ទៅនឹកពួកគេដែរនឹងហា ។

  • 37. ';'';  |  ខែកញ្ញា 16, 2008 ម៉ោង 2:59 ល្ងាច

    ui

  • 38. ហេង ចាន់វុទ្ទី  |  ខែសីហា 18, 2009 ម៉ោង 9:43 ល្ងាច

    ចង់ប្រាប់ថា

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


អត្ថបទ​ផ្សាយ​ថ្មីៗ


%d bloggers like this: