ស្វែងយល់អំពីការតែងនិពន្ធបទភ្លេង

បច្ចុប្បន្នប្រទេសកម្ពុជាកំពុងទទួលរងគ្រោះនូវការវាយលុក​យ៉ាងខ្លាំង ពីសំណាក់វប្បធម៌បរទេស ជាពិសេសគឺវិស័យសិល្បៈ​ចម្រៀង។ល។ ដែលនេះជាគ្រោះថ្នាក់ចំពោះវប្បធម៌ជាតិ។ ដើម្បីទប់ស្កាត់​នូវការវិនាសអន្តរាយវប្បធម៌របស់ជាតិ យើងគួរចាត់​វិធានការយ៉ាងណា ធ្វើការបណ្តុះបណ្តាល ផ្សព្វផ្សាយ និងពន្យល់​ដល់ប្រជាពលរដ្ឋ ជាពិសេសស្រទាប់យុវវ័យ ឲ្យបានស្គាល់ពីតំលៃ​កេរមរត៌កជាតិ បុព្វបុរសយើង ដែលបានបន្សល់ទុករហូតដល់សព្វ​ថ្ងៃ ហើយអ្នកនិពន្ធបទភ្លេង និងចំរៀងគម្បីច្នៃប្រឌិតឲ្យចម្រៀងទាំង​អម្បាលម៉ណមានលក្ខណៈជាខ្មែរ ចៀសវាងចម្លងយកបទភ្លេង​បរទេសទាំងដុលមកធ្វើជារបស់ខ្លួន។

ការនិពន្ធបទភ្លេងមានលក្ខណៈខុសៗគ្នា រវាងបទសម័យ​ និងបទភ្លេងក្លាស៊ីកបសិ្ចមប្រទេស(Western Classical Music) ហើយកានិពន្ធបែបបស្ចិមប្រទេសនេះមានលក្ខណៈលំបាកណាស់ ព្រោះត្រូវទាមទារចំណេះជាច្រើនដូចជាចំណេះដឹងជាច្រើនផ្នែកទ្រឹស្តី តន្រ្តីបស្ចិមប្រទេសមាន អាម៉ូនី(Harmony) វិជ្ជាតែងនិពន្ធ (Compostion) ការសម្រួលតន្រ្តី(Orchestration) ប៉ូឡូហ្វូនី (Polophony) កុងត្រាពង់(Counterpoint) ជាពិសេសអ្នកនិពន្ធ​បែបនេះ​ត្រូវ​ចេះលេងឧបករណ៍ភ្លេងព្យាណូជាចាំបាច់។ល។ រីឯអ្នក​និពន្ធតន្រ្តីសម័យក៍ត្រូវមានអំណោយទានពីធម្មជាតិមានន័យថាមាន​ ទេព្យកោសល្យ បូកផ្សំជាមួយបច្ចេកទេស ទើបអាចតែងនិពន្ធ​បទភ្លេងបានល្អ។ តើការនិពន្ធបទភ្លេងឲ្យបានពិរោះអាស្រ័យលើ​កត្តាអ្វីខ្លះ??
តាមទស្សនៈខ្ញុំ ការនិពន្ធបទភ្លេងមានលក្ខណៈលំបាកជាងការតែង​កំណាព្យ ពីព្រោះភាសាតន្រ្តីគឺជាភាសាមួយដ៍លំបាក ដែលមាន​មនុស្សទូទៅមិនអាចធ្វើដោយងាយៗនោះទេ។ ការនិពន្ធបទភ្លេង​ចាំបាច់ត្រូវប្រមូលអារម្មណ៍ឲ្យបានល្អហើយព្យាយាម និងមានចិត្ត​អំណត់ទើបការងារតែងនិពន្ធបានទទួលលទ្ធផលល្អ។ ដោយឡែក​ចំពោះអ្នកនិពន្ធបទភ្លេងអាជីព(Professional Composer) ការប្រើ​​អារម្មណ៍នេះសំខាន់ណាស់ក្នុង។ ការតែងនិពន្ធបទនីមួយៗនេះក៍​បានមកដោយសារអំណោយទានពីធម្មជាតិបូក នឹងបច្ចេកទេសតែង​និពន្ធដែរ ទើបស្នាដៃនោះមានតម្លៃ។ ដូច្នេះហើយ យើងត្រូវបែបចែក​ឲ្យច្បាស់រវាងអ្នកនិពន្ធទាំងពីរប្រភេទនេះ។ បច្ចុប្បន្នមានអ្នក​សរសេរ និងសម្រួលភ្លេងជាច្រើនកំពុងតែប្រឡូកក្នុងវិស័យតែង​និពន្ធយ៉ាងខ្លាំងក្លា នេះក៍ជាមោទនភាពរបស់យើងដែរ ដែលពួកគេ​ខិតខំបញ្ចេញស្នាដៃតាមសមត្ថភាពផ្ទាល់ខ្លួនរបស់គេ ដោយស្វែង​យល់អំពីការតែងនិពន្ធបទភ្លេងតាមរយៈស៊ីឌីបរទេស និងការអនុវត្ត​ជាក់ស្តែង ដូចជាកាចម្លងបទភ្លេងជាដើម។ ប៉ុន្តែតន្រ្តីករប្រភេទនេះ​មិនអាចហៅថាអ្នកនិពន្ធតន្រ្តីបានទេ លុះត្រាតែអ្នកនោះឯងត្រូវ​បង្កើតស្នាដៃថ្មីស្រឡាង មិនចម្លងភ្លេងពីគេមកធ្វើជារបស់ខ្លួន។

សរុបសេចក្តីមក ខ្ញុំបាទចង់បំផុសឲ្យមានការចូលរួមពីអ្នកនិពន្ធ​បទភ្លេង ថ្មីៗជាច្រើនដែរ តែយើងត្រូវធ្វើយ៉ាងណផ្សព្វផ្សាយ​ចំណេះដឹងអំពីការតែងនិពន្ធតន្រ្តីឲ្យបានទូលំទូលាយ ដល់អ្នក​ដែលមានចំណងើចំណូលចិត្ត ខាងវិស័យតែងនិពន្ធតន្រ្តីឲ្យពួក​គេយល់ដឹងអំពីបច្ចេកទេសតែងនិពន្ធតន្រ្តី និងរៀបចំធ្វើជាសិក្ខា​សាលាបណ្តុះបណ្តាលរយៈពេលខ្លី ស្តីអំពីបច្ចេកទេសក្នុងការ​តែងនិពន្ធ(Short term training on composition) យ៉ាងហោច​ណាស់មួយឆ្នាំពីរដង។ សិក្ខាសាលានេះគឺផ្តោតទៅលើ​បច្ចេកទេស ក្នុងការនិពន្ធតន្រ្តី និងការប្រើប្រាស់បច្ចេកទេសតន្រ្តី​ឲ្យបានត្រឹមត្រូវតាមក្បួនខ្នាត។ ការពង្រីកចំណេះដឹងផ្នែកតែង​និពន្ធ​នេះមានគោលបំណងធ្វើយ៉ាងណាឲ្យតន្រ្តីករដែលមាន​ចំណង់ចំណូលចិត្តផ្នែកនិពន្ធតន្ត្រីយល់កាន់តែច្បាស់អំពី​បច្ចេកទេសតែងនិពន្ធតន្រ្តីឲ្យបានកាន់តែប្រសើរឡើង ដើម្បី​យកចំណេះដឹងនេះទៅអនុវត្តឲ្យបានល្អ ហើយគួរគោរពតាម​ច្បាប់ទម្លាប់ ដែលទាក់ទងនឹងជំនួញតន្រ្តី(Musical Business) ឲ្យបានត្រឹមត្រូវ និងគោរពក្រមសីលធម៌វិជ្ជាជីវៈជាពិសេសគឺ​គោរពសិទ្ធិបញ្ញា សិទ្ធិអ្នកនិពន្ធ(Copyright)។

យើងគាំទ្រយ៉ាងម៉ឺងម៉ាត់ក្នុងការអភិរក្សបទភ្លេងបុរាណខ្មែរ​ តែ​យើងក៍មិនបដិសេធនូវអ្វីដែបង្កើតថ្មីដែរ ព្រោះនេះជាកត្តា សត្យានុម័ត នៃការអភិវឌ្ឈរបស់សង្គម ក៍ដូចជាការប្រែប្រួលនៃ​បទភ្លេងមួយចំនួនដែរ។ ឧទាហរណ៍ការធ្វើចម្រុះភាវូបនីយកម្ម​បទភ្លេង ការកែច្នៃឧបករណ៍ភ្លេងឲ្យមានលក្ខណៈទំនើបទាន់​សម័យជាដើម តែគួរសិក្សាឲ្យបានហ្មត់ចត់ ពោលគឺធ្វើយ៉ាងណា​កុំឲ្យបាត់នូវលក្ខណៈដើម ឬអត្តសញ្ញាណរបស់ជាតិខ្មែរយើង។

ដោយ លោក ប៉ែន សំអុល
ដកស្រង់ចេញពីសៀវភៅ “សមូហកម្មអក្សរសិល្ប៍ នូ ហាច
លេខ ២, ២០០៥

 

***អរគុណបង KB សំរាប់សៀវភៅមួយក្បាលដែលឲ្យមកខ្ញុំនេះ

ខែ​មីនា 14, 2007 at 12:55 ល្ងាច មតិ 9

ប្រវត្តិរបស់ហ្គីតា-Guitar History, part 1

មុននឹងចាប់ផ្តើមរៀនហ្គីតាអ្នកគួរស្គាល់អំពីប្រភពដើមរបស់ហ្គីតាជាមុនសិន។​តាមការស្រាវជ្រាវ​គេបានរកឃើញឧករណ៍មួយបែបដែលមាន​រាងស្រដៀងគ្នាទៅនឹងហ្គីតា​នៅក្នុងផ្នូរបុរាណរបស់ស្តេច Thebes ក្នុងរវាងសតវត្សន៍ទី៣៧ មុនគ្រឹស្ត រាជ និងក្នុងផ្នូររបស់ Cappadocia ១០០ឆ្នាំមុនគ្រឹស្តករាជ។ ឧបករណ៍នោះមានទំហំតូចហើយជាឧបករណ៍តន្រ្តីមួយបែបដែល មានខ្ទង់ដូចគ្នានឹងខ្ទង់ហ្គីតាបច្ចុប្បន្ន។ នៅមានឧបករណ៍មួយបែប​ទៀត ដែលជាឧបករណ៍ប្រភេទប្រើដៃកេះបុរាណ មានខ្សែ ដែល​មាន​វត្តមាននៅ Persia និងអារ៉ាប៊ី។
ឧបករណ៍អស់ទាំងនោះមានប្រវត្តិជាង ៥០០០ឆ្នាំមកហើយម្យ៉ាង​ទៀត វាត្រូវបានគេជឿថា មានរូបរាងស្រដៀងគ្នាផងដែរជាមួយ​ឧបករណ៍មួយបែបនៅតំបន់អាស៊ីពីបុរាណ ដែលមានឈ្មោះថា “Sitara” ។ ពាក្យថា “ហ្គីតា” ឬ “Guitar” នេះជាពាក្យជាភាសា អង់គ្លេសដែលយកពីភាសា អេស្បាញ “guitarra” ហើយ​ពាក្យ​Guitarra នេះផងដែរក៍យកពីភាសាក្រិចដែរគឺ “Kithara​(ឧបករណ៍​តន្រ្តីក្រិកបុរាណ)”។ដោយសារវាមានទំនាក់ទំនង​ជាមួយតំបន់​អាស៊ីកណ្តាលទើបពាក្យ “Guitar” ត្រូវបានគេ​ពន្យល់ថា មកពីពាក្យ​”guit-” ដូចគ្នាទៅនឹង ភាសាសស្ក្រឹត មានន័យថា “ភ្លេង” ហើយ​ពាក្យ “tar” មានន័យថាខ្សែ ឬ អគ័រ។
ឧបករណ៍​ហ្គីតាត្រូវបាននាំចូលជាលើកដំបូងទៅប្រទេស​អេស្ប៉ាញ ក្នុងតំបន់ Iberia នៅសតវត្សរ៍ទី១០ ដោយលោក Moors ។ អេស្ប៉ាញត្រូវបានទទួលស្គាល់ថា ជាប្រទេសដែលមាន វត្តមាននិងការ​វិវត្តហ្គីតាគួរឲ្យកត់សំគាល់ជាងគេ។ ដូច្នេះហើយនៅពេលគេនិយាយដល់ហ្គីតាគេនឹកឃើញដល់ប្រទេសនេះ​មុនគេ។ ជាពិសេសគឺ ហ្គីតាក្លាស៊ីក(- នៅមានត…)

Figurines playing the ancestor of the Guitar. Excavated in

Figurines playing the ancestor of the Guitar. Excavated in Susa, Iran.Dated 2000-1500 B.C. Kept at the National Museum of Iran.

Kithara

Kithara ឧបករណ៍កេះប្រើខ្សែបុរាណរបស់ក្រិក

Moorish

លោក Moorish

**និយាយដល់ អេស្ប៉ាញ ខ្ញុំចាំបានថាមានបទចំរៀងមួយបទ របស់អ្នកចំរៀង Toni Braxton ដែលមានចំណងជើងថា “Spanish Guitar (file size: 6.77mb)” បទនោះពិរោះណាស់។ គេនិយាយពីនារីម្នាក់លង់សេ្នហ៍នឹងអ្នកលេងហ្គីតា។​ហេហេហេហេ….ឃើញទេចេះហ្គីតាណាគេថាអត់ប្រយោជន៍ ក្រៅពីបានកំដរអារម្មណ៍យើងហើយ នៅមានស្រីៗបាក់​ឈិប ឈិប ម៉ង។ […] I wish that I was in your arms Like that Spanish guitar and you would play me through the night ’till the dawn. I wish you’d hold me in your arms
Like that Spanish guitar All night long, all night long I’d be your song, I’d be your song. […]

ឯកសារយោង៖
1. http://en.wikipedia.org/wiki/Guitar
2.​ Complete Idiots Guide to Playing the Guitar 2nd Edition (Frederick Noad, 2002)

 

-ដោយ៖ បណ្ឌិត

ខែ​មីនា 11, 2007 at 2:13 ព្រឹក បញ្ចេញមតិ

របៀបអង្គុយ និងឈរលេងហ្គីតា

ទីតាំង​ និងរបៀបអង្គុយ

ជំហានដំបូងសំរាប់រៀនលេងហ្គីតាគឺ ត្រូវដឹងអំពីទីតាំងណាដែល​ស្រួលសំរាប់អង្គុយលេងជាមុន។
សំរាប់របៀបអង្គុយលេងមានពីរគឺ៖ របៀបអង្គុយលេងធម្មតាសំរាប់​ហ្គីតាស៊ាំ (Acoustic Guitar) និង​របៀបអង្គុយសំរាប់លេង​ហ្គីតាក្លាស៊ីក។

– ចូរចាប់ហ្គីតារួចដាក់លើភ្លៅ ដោយលៃយ៉ាងណាឲ្យភ្លៅទាំងពីរ​របស់ អ្នកអាចទ្រទ្រង់ហ្គីតាបានស្រួល
– អង្គុយនៅគែមបន្តិចនៃកៅអីដោយលៃយ៉ាងណាឲ្យខ្នងរបស់អ្នក​មានលំនឹងត្រង់ល្អ។ កុំអង្គុយកោងខ្នងខ្លាំងពេកព្រោះនាំពិបាក​កាន់ហ្គីតា។ អ្នកអាចអង្គុយគងអន្ទាក់ខ្លាក៍បានដើម្បីជួយទ្រហ្គីតា​លើភ្លៅទាំងពីរផង។
– ចាប់ហ្គីតាមកផ្អឹបនឹងដងខ្លួនឲ្យត្រង់ ឬរៀងផ្អៀងបន្តិចក៍បាន
– ចំពោះរបៀបលេងហ្គីតាក្លាស៊ីក អ្នកត្រូវផ្អៀងហ្គីតាឡើងខ្ពស់បន្តិច​ហើយគៀបនៅចន្លោះភ្លៅ(មើលរូប)។

ការឈរ

-​ ពាក់ខ្សែហ្គីតានៅលើស្មាទាំងពីរ រួចសេរ៉េវាឲ្យល្មមនឹងដងខ្លួន ត្រឹមពាក់កណ្តាលខ្លួន
– ដៃឆ្វេងកាន់ដងហ្គីតា ចំណែកដៃស្តាំដាក់លើតួហ្គីតា
– ឈរដោយជំហរនឹងល្អ ហើយដោយដងខ្លួនត្រង់ផង

 

ដោយ៖ បណ្ឌិត

 

ខែ​មីនា 9, 2007 at 2:08 ល្ងាច មតិ 2

ចម្ងល់ទាក់ទងនឹងហ្គីតា – Guitar FAQ

សំរាប់អ្នកទើបនឹងរៀន ឬកំពុងចង់រៀនលេងហ្គីតាតែងតែមានចម្ងល់​ ជាច្រើនទាក់ទងនឹងហ្គីតានេះ(រួមទាំងខ្ញុំផងដែរ) ។ ពេលខ្លះក៍​មានចំលើយ ពេលខ្លះបានត្រឹមតែស្ញេញ អត់ចំលើយដដែល។ ដូច្នេះថ្ងៃនេះខ្ញុំនិយាយអំពីសំនួរទាំងឡាយដែលយើងតែងតែចោតសួរ​នោះ​៖

១. តើចាំបាច់ត្រូវមានទេពកោសល្យពីកំណើតឬអត់ដើម្បី​រៀន?

ទេពកោសល្យពីកំណើត ឬដែលគេចំណាំហៅថា “ដុង”​ នោះ​តាមពិតទៅមិនមែនជាចំណុចចាំបាច់ខ្វះមិនបាននោះទេ ប៉ុន្តែវាជាការប្រសើរបើអ្នកមានវា​ ព្រោះអ្នកនឹងចំណាយពេល​កាន់តែតិចដើម្បឆាប់រៀនចេះ។ កុំទាន់អស់សង្ឈឹមបើអ្នកមិនមាន​ដុង។​ ចូរចាំថាបើអ្នកខិតខំ មានចំណូលចិត្តរៀន និងចេះស្រាវ​ជ្រាវប៉ុណ្ណឹងគ្រប់គ្រាន់ហើយ។

២.តើមានគន្លឹះសំងាត់អ្វីឲ្យរៀនឆាប់ចេះឬអត់?

ថីមិនមាន!!! បើអ្នកចង់ ឆាប់ចេះត្រូវឧស្សាហ៍ អនុវត្តជាប្រចាំ ហើយត្រូវចងចាំអគ័រ និងរបៀបលេងឲ្យបានច្រើន។ និយាយរួម​ការអនុវត្តច្រើនអ្នកនឹងមានកំណើនចំណេះដឹងច្រើនដែរ។

៣. តើខ្ញុំត្រូវអនុវត្តវាប៉ុន្មានដងទើបល្អ?

វាអាស្រ័យលើអ្នកទេ ច្រើនកាលណាល្អកាលហ្នឹង។ ចំពោះខ្ញុំវិញ​បើទំនេរពេលណាខ្ញុំនឹងកាន់ហ្គីតាលេងពេលហ្នឹង តែកុំយក​តម្រាប់តាមខ្ញុំ។ ពេលខ្លះខ្ញុំលេងទាល់តែម៉ាក់ប្រាប់ថា “បណ្ឌិត មកញ៉ាំបាយ” នៅតែមិនទៅទៀត។ ថ្ងៃខ្លាំងដេកអោប ហ្គីតា​ទាំងមិនដឹង ថាដេកពីថ្មើណាទៀតផង។ ជាធម្មតាប្រហែល២​ម៉ោងក្នុងមួយថ្ងៃជាការប្រសើរហើយ។

៤. តើចាំបាច់ឬទេដែលខ្ញុំត្រូវចេះអានណោតភ្លេងទាំងអស់​នោះ?

មិនជាចាំបាច់ប៉ុន្មានទេ ប៉ុន្តែអ្នកគួរណាស់តែចេះខ្លះៗទៅបាន​ហើយ ។ អ្នកដឹងទេសូម្បីតារាល្បីផ្នែកហ្គីតាដូចជា លោក Jimi Hendrix, Eric Clapton និង John Lennon ក៍មិនទាំងចេះអាន​ណោតភ្លេងច្បាស់ផង​ តែហេតុអីគាត់លេងហ្គីតាពូកែម៉្លេះ?? មកពួកគាត់​ពូកែក្នុងការ ប្រើស្ទីលទាំង ពេលលេង នឹងការកែច្នៃ។ ដូច្នេះបើអ្នកចង់ចេះដូចពួកគាត់ ចូរចាប់ផ្តើមពីមូលដ្ឋានក្នុងការ​ប្រើដៃ ចាប់ខ្ទង់ហ្គីតា និងចូរសាកល្បងលេងបទដែកអ្នកចូលចិត្ត​ជាបន្តបន្ទាប់ទៅ

៥. មានអគ័រប៉ុន្មានដែលខ្ញុំត្រូវរៀនឲ្យចេះ?

សំរាប់ហ្គីតាមានប្រហែលជា 1200 អគ័រឯណោះ តើអ្នកគិតថា អ្នកហ្នឹចាំអស់ដែរឬទេ?? មិនទេ គ្មានអ្នកណាចាំអស់ទេ ប៉ុន្តែបើ​អ្នកចាំអគ័រតែប្រហែលជាពី១០​ទៅ២០ អាចលេងបទចំរៀងស្តាប់​បានហើយ។ អគ័រចំបងរបស់ហ្គីតាមាន ទាំងអស់​​ ៧ គឺ ដូ(C) រ៉េ(D) មី(E) ហ្វា(F) ស៊ុល(G) ឡា(A) ស៊ី(B) ត្រូវចាំអគ័រដំបូងនេះសិន​ ទើបអាចចាប់អគ័របន្តបន្ទាប់ទៀត​បាន។

៦.តើឈឺដៃខ្លាំងឬទេពេលលេងហ្គីតាមម្តងៗ?

ប្រាកដណាស់ ដំបូងឡើយម្រាមដៃរបស់អ្នកនឹងឡើងក្រហម ឈឺខ្លាំង ជួនកាលដល់ថ្នាក់ហើមទៀតផង។ ធម្មតាទេអ្វីក៍ដោយ​តែដំបូងគឺវាអញ្ចឹងហើយ។ បន្ទាប់ពីស៊ាំនឹងវាហើយអ្នកនឹងមាន​អារម្មណ៍ធម្មតាវិញហើយ។ បើខ្លាចឈឺចូរកុំប៉ះវា តែបើចង់ចេះ​ចូរទ្រាំឈឺខ្លះទៅ។

៧. តើខ្ញុំគួររើសហ្គីតាប្រភេទណាមកលេង?

ហ្គីតាមានច្រើប្រភេទដូចជា អាកូស្តីក(acoustic guitar) អេឡិចត្រិច(electric Guitar) ក្លាស៊ីក(Classic Guitar) និង ហ្គីតាបាស(Bass Guitar)។ វាអាស្រ័យលើចំណូលចិត្តរបស់អ្នក​និងអារម្មណ៍ទៅតាមប្រភេទបទចំរៀង។ ជាទូទៅស្រុកយើង​គេនិយម អាកូស្តីក​ និង អេឡិចត្រិច ចំពោះក្លាស៊ីមិនសូវមាន​អ្នកនិយម​ និងអ្នកចេះប៉ុន្មានទេព្រោះវាពិបាករៀនជាងគេ ។ បើពួកអឺរ៉ុបនិយមហ្គីតាប្រភេទនេះណាស់។ បើខ្ញុំវិញ ខ្ញុំចូលចិត្ត លេង អាកូស្តីក និង ក្លាស៊ីក។ ចូលចិត្តក្លាស៊ីកហ្នឹមិនមែនបានន័យ​ថាខ្ញុអ្នកជំនាញទេណា គ្រាន់តែចេះប៉ុន្មានក្បាច់ប៉ុណ្ណោះពី​ពួកម៉ាកបរទេសរបស់ខ្ញុំ។ ខ្ញុំចូលចិត្តវាព្រោះ វាលេងបានយ៉ាងល្អ​ជាមួយបទប្រភេទអន្លង់អន្លោច ដែលវាត្រូវម៉ាច់តែម្តងជាមួយ​និស្ស័យ​ប្រុសសុភាព​ សំបូរមនោសញ្ចេតនាដូចជាខ្ញុំ …​(អួតខ្លួចបន្តិចហើយណា……ហាហាហាហាហាហា….)​ ៕

មានចម្លល់ច្រើនជាងនេះមែនទេ?? បើអញ្ចឹងសូមផ្ញើអ៊ីមែល​មកខ្ញុំ pbandith@bandith.info ឬ Post comment សួរនៅនេះក៍បាន​ចាំយើងពិភាក្សាគ្នា។

                                                  ដោយ៖ បណ្ឌិត

ខែ​កុម្ភៈ 22, 2007 at 12:06 ល្ងាច មតិ 24

សិទ្ធិត្រឹមជាមិត្ត(New Edition)

បទៈ សិទ្ធិត្រឹមជាមិត្ត
ចៀងដោយៈ សាពូន មីដាដា

ភ្លេងៈ |G| Em|G|D|G B7|Em C|Am D|G D|

១. ដឹងខ្លួន[G]ច្បាស់ថាបងមិនអាច[Em]ជំនួសគេ ព្រោះមាស[G]មេទុកគេក្នុង ដួងចិត្ត[D]ទៅហើយ ទោះពេល[G]នេះគេក្បត់មាន[Em]ស្នេហ៍ថ្មីក៍ដោយ ក៍ត្រាណ[Am]ត្រើយនៅតែអត់ឱនទាំង[D]ទឹកភ្នែក

២. អំពើ[G]ល្អបងខំធ្វើមកលើ[Em]រូបស្រី ហាក់គ្មាន[G]ន័យឲ្យស្រីទទួលយក[D]មែនទេ ស្នាមញ[G]ញឹមដាក់បងប្រាប់[Em]ថាគ្មានក្តីស្នេហ៍ សិទ្ធត្រឹម[G]តែជា[D7]មិត្តបងក៍ដឹង​ ។

R. មិនទាម[C]ទារអ្វីឡើយអូន គ្រាន់តែ[Bm]ចង់កំដរស្ងួន ពេល[Am]អូនកើតទុក្ខមានបងជួយ[G]រំលែក ជូតទឹក[C]ភ្នែកពេលស្រីយំ លួងលោម[Bm]ម៉ុមឲ្យសប្បាយ គ្រប់វេ[C]លានៅជិតឆោមឆាយតែប៉ុ[D]ណ្ណោះ[D7]>>>>>

៣. ស៊ូលះ[G]បង់ទាំងក្តីស្រលាញ់អា[Em]ណិត ទោះជី[G]វិតក៍ហ៊ានប្តូរដើម្បី[D]ស្នេហា គង់មាន[G]ថៃ្ងអូនយល់ទំ[Em]ហំចិត្តរៀមរ៉ា ធំប៉ុណ្ណា[Am]ចំពោះ[D7]ជីវ៉ារ[G]ហូត ៕

ភ្លេងៈ |G|Em|G|D|G|Em|Am D7|G|

(ច្រៀង R , ៣)

Coda : ធំប៉ុណ្ណា[Am]ចំពោះ[D7]ជីវ៉ារ[G]ហូត

ចំលងបទចំរៀងនៅទីនេះ : (ច្រៀងដោយបណ្ឌិត)

ស្តាបើបទេនេះ៖

អគ័រដែលប្រើក្នុងបទនេះ​ ៖

G ChordD ChordC ChordAm ChordD7 ChordB7 Chord

**បទនេះមានការកែថ្មីត្រង់កន្លែងដាក់អគ័រភ្លេង។ សូមអ្នកទាំងអស់គ្នាជួយផ្តល់មតិមកមើល ថាមួយណាស្រួលអានជាង? ចាំខ្ញុំសំរេចយកតាម

ខែ​កុម្ភៈ 21, 2007 at 6:13 ព្រឹក មតិ 38


អត្ថបទ​ផ្សាយ​ថ្មីៗ