ស្វែងយល់អំពីការតែងនិពន្ធបទភ្លេង
បច្ចុប្បន្នប្រទេសកម្ពុជាកំពុងទទួលរងគ្រោះនូវការវាយលុកយ៉ាងខ្លាំង ពីសំណាក់វប្បធម៌បរទេស ជាពិសេសគឺវិស័យសិល្បៈចម្រៀង។ល។ ដែលនេះជាគ្រោះថ្នាក់ចំពោះវប្បធម៌ជាតិ។ ដើម្បីទប់ស្កាត់នូវការវិនាសអន្តរាយវប្បធម៌របស់ជាតិ យើងគួរចាត់វិធានការយ៉ាងណា ធ្វើការបណ្តុះបណ្តាល ផ្សព្វផ្សាយ និងពន្យល់ដល់ប្រជាពលរដ្ឋ ជាពិសេសស្រទាប់យុវវ័យ ឲ្យបានស្គាល់ពីតំលៃកេរមរត៌កជាតិ បុព្វបុរសយើង ដែលបានបន្សល់ទុករហូតដល់សព្វថ្ងៃ ហើយអ្នកនិពន្ធបទភ្លេង និងចំរៀងគម្បីច្នៃប្រឌិតឲ្យចម្រៀងទាំងអម្បាលម៉ណមានលក្ខណៈជាខ្មែរ ចៀសវាងចម្លងយកបទភ្លេងបរទេសទាំងដុលមកធ្វើជារបស់ខ្លួន។
ការនិពន្ធបទភ្លេងមានលក្ខណៈខុសៗគ្នា រវាងបទសម័យ និងបទភ្លេងក្លាស៊ីកបសិ្ចមប្រទេស(Western Classical Music) ហើយកានិពន្ធបែបបស្ចិមប្រទេសនេះមានលក្ខណៈលំបាកណាស់ ព្រោះត្រូវទាមទារចំណេះជាច្រើនដូចជាចំណេះដឹងជាច្រើនផ្នែកទ្រឹស្តី តន្រ្តីបស្ចិមប្រទេសមាន អាម៉ូនី(Harmony) វិជ្ជាតែងនិពន្ធ (Compostion) ការសម្រួលតន្រ្តី(Orchestration) ប៉ូឡូហ្វូនី (Polophony) កុងត្រាពង់(Counterpoint) ជាពិសេសអ្នកនិពន្ធបែបនេះត្រូវចេះលេងឧបករណ៍ភ្លេងព្យាណូជាចាំបាច់។ល។ រីឯអ្នកនិពន្ធតន្រ្តីសម័យក៍ត្រូវមានអំណោយទានពីធម្មជាតិមានន័យថាមាន ទេព្យកោសល្យ បូកផ្សំជាមួយបច្ចេកទេស ទើបអាចតែងនិពន្ធបទភ្លេងបានល្អ។ តើការនិពន្ធបទភ្លេងឲ្យបានពិរោះអាស្រ័យលើកត្តាអ្វីខ្លះ??
តាមទស្សនៈខ្ញុំ ការនិពន្ធបទភ្លេងមានលក្ខណៈលំបាកជាងការតែងកំណាព្យ ពីព្រោះភាសាតន្រ្តីគឺជាភាសាមួយដ៍លំបាក ដែលមានមនុស្សទូទៅមិនអាចធ្វើដោយងាយៗនោះទេ។ ការនិពន្ធបទភ្លេងចាំបាច់ត្រូវប្រមូលអារម្មណ៍ឲ្យបានល្អហើយព្យាយាម និងមានចិត្តអំណត់ទើបការងារតែងនិពន្ធបានទទួលលទ្ធផលល្អ។ ដោយឡែកចំពោះអ្នកនិពន្ធបទភ្លេងអាជីព(Professional Composer) ការប្រើអារម្មណ៍នេះសំខាន់ណាស់ក្នុង។ ការតែងនិពន្ធបទនីមួយៗនេះក៍បានមកដោយសារអំណោយទានពីធម្មជាតិបូក នឹងបច្ចេកទេសតែងនិពន្ធដែរ ទើបស្នាដៃនោះមានតម្លៃ។ ដូច្នេះហើយ យើងត្រូវបែបចែកឲ្យច្បាស់រវាងអ្នកនិពន្ធទាំងពីរប្រភេទនេះ។ បច្ចុប្បន្នមានអ្នកសរសេរ និងសម្រួលភ្លេងជាច្រើនកំពុងតែប្រឡូកក្នុងវិស័យតែងនិពន្ធយ៉ាងខ្លាំងក្លា នេះក៍ជាមោទនភាពរបស់យើងដែរ ដែលពួកគេខិតខំបញ្ចេញស្នាដៃតាមសមត្ថភាពផ្ទាល់ខ្លួនរបស់គេ ដោយស្វែងយល់អំពីការតែងនិពន្ធបទភ្លេងតាមរយៈស៊ីឌីបរទេស និងការអនុវត្តជាក់ស្តែង ដូចជាកាចម្លងបទភ្លេងជាដើម។ ប៉ុន្តែតន្រ្តីករប្រភេទនេះមិនអាចហៅថាអ្នកនិពន្ធតន្រ្តីបានទេ លុះត្រាតែអ្នកនោះឯងត្រូវបង្កើតស្នាដៃថ្មីស្រឡាង មិនចម្លងភ្លេងពីគេមកធ្វើជារបស់ខ្លួន។
សរុបសេចក្តីមក ខ្ញុំបាទចង់បំផុសឲ្យមានការចូលរួមពីអ្នកនិពន្ធបទភ្លេង ថ្មីៗជាច្រើនដែរ តែយើងត្រូវធ្វើយ៉ាងណផ្សព្វផ្សាយចំណេះដឹងអំពីការតែងនិពន្ធតន្រ្តីឲ្យបានទូលំទូលាយ ដល់អ្នកដែលមានចំណងើចំណូលចិត្ត ខាងវិស័យតែងនិពន្ធតន្រ្តីឲ្យពួកគេយល់ដឹងអំពីបច្ចេកទេសតែងនិពន្ធតន្រ្តី និងរៀបចំធ្វើជាសិក្ខាសាលាបណ្តុះបណ្តាលរយៈពេលខ្លី ស្តីអំពីបច្ចេកទេសក្នុងការតែងនិពន្ធ(Short term training on composition) យ៉ាងហោចណាស់មួយឆ្នាំពីរដង។ សិក្ខាសាលានេះគឺផ្តោតទៅលើបច្ចេកទេស ក្នុងការនិពន្ធតន្រ្តី និងការប្រើប្រាស់បច្ចេកទេសតន្រ្តីឲ្យបានត្រឹមត្រូវតាមក្បួនខ្នាត។ ការពង្រីកចំណេះដឹងផ្នែកតែងនិពន្ធនេះមានគោលបំណងធ្វើយ៉ាងណាឲ្យតន្រ្តីករដែលមានចំណង់ចំណូលចិត្តផ្នែកនិពន្ធតន្ត្រីយល់កាន់តែច្បាស់អំពីបច្ចេកទេសតែងនិពន្ធតន្រ្តីឲ្យបានកាន់តែប្រសើរឡើង ដើម្បីយកចំណេះដឹងនេះទៅអនុវត្តឲ្យបានល្អ ហើយគួរគោរពតាមច្បាប់ទម្លាប់ ដែលទាក់ទងនឹងជំនួញតន្រ្តី(Musical Business) ឲ្យបានត្រឹមត្រូវ និងគោរពក្រមសីលធម៌វិជ្ជាជីវៈជាពិសេសគឺគោរពសិទ្ធិបញ្ញា សិទ្ធិអ្នកនិពន្ធ(Copyright)។
យើងគាំទ្រយ៉ាងម៉ឺងម៉ាត់ក្នុងការអភិរក្សបទភ្លេងបុរាណខ្មែរ តែយើងក៍មិនបដិសេធនូវអ្វីដែបង្កើតថ្មីដែរ ព្រោះនេះជាកត្តា សត្យានុម័ត នៃការអភិវឌ្ឈរបស់សង្គម ក៍ដូចជាការប្រែប្រួលនៃបទភ្លេងមួយចំនួនដែរ។ ឧទាហរណ៍ការធ្វើចម្រុះភាវូបនីយកម្មបទភ្លេង ការកែច្នៃឧបករណ៍ភ្លេងឲ្យមានលក្ខណៈទំនើបទាន់សម័យជាដើម តែគួរសិក្សាឲ្យបានហ្មត់ចត់ ពោលគឺធ្វើយ៉ាងណាកុំឲ្យបាត់នូវលក្ខណៈដើម ឬអត្តសញ្ញាណរបស់ជាតិខ្មែរយើង។
ដោយ លោក ប៉ែន សំអុល
ដកស្រង់ចេញពីសៀវភៅ “ សមូហកម្មអក្សរសិល្ប៍ នូ ហាច“
លេខ ២, ២០០៥
***អរគុណបង KB សំរាប់សៀវភៅមួយក្បាលដែលឲ្យមកខ្ញុំនេះ
9 comments ខែ មីនា 14, 2007
ប្រវត្តិរបស់ហ្គីតា-Guitar History, part 1
មុននឹងចាប់ផ្តើមរៀនហ្គីតាអ្នកគួរស្គាល់អំពីប្រភពដើមរបស់ហ្គីតាជាមុនសិន។តាមការស្រាវជ្រាវគេបានរកឃើញឧករណ៍មួយបែបដែលមានរាងស្រដៀងគ្នាទៅនឹងហ្គីតានៅក្នុងផ្នូរបុរាណរបស់ស្តេច Thebes ក្នុងរវាងសតវត្សន៍ទី៣៧ មុនគ្រឹស្ត រាជ និងក្នុងផ្នូររបស់ Cappadocia ១០០ឆ្នាំមុនគ្រឹស្តករាជ។ ឧបករណ៍នោះមានទំហំតូចហើយជាឧបករណ៍តន្រ្តីមួយបែបដែល មានខ្ទង់ដូចគ្នានឹងខ្ទង់ហ្គីតាបច្ចុប្បន្ន។ នៅមានឧបករណ៍មួយបែបទៀត ដែលជាឧបករណ៍ប្រភេទប្រើដៃកេះបុរាណ មានខ្សែ ដែលមានវត្តមាននៅ Persia និងអារ៉ាប៊ី។
ឧបករណ៍អស់ទាំងនោះមានប្រវត្តិជាង ៥០០០ឆ្នាំមកហើយម្យ៉ាងទៀត វាត្រូវបានគេជឿថា មានរូបរាងស្រដៀងគ្នាផងដែរជាមួយឧបករណ៍មួយបែបនៅតំបន់អាស៊ីពីបុរាណ ដែលមានឈ្មោះថា “ Sitara” ។ ពាក្យថា “ ហ្គីតា” ឬ “ Guitar” នេះជាពាក្យជាភាសា អង់គ្លេសដែលយកពីភាសា អេស្បាញ “ guitarra” ហើយពាក្យGuitarra នេះផងដែរក៍យកពីភាសាក្រិចដែរគឺ “ Kithara(ឧបករណ៍តន្រ្តីក្រិកបុរាណ)” ។ដោយសារវាមានទំនាក់ទំនងជាមួយតំបន់អាស៊ីកណ្តាលទើបពាក្យ “ Guitar” ត្រូវបានគេពន្យល់ថា មកពីពាក្យ” guit-” ដូចគ្នាទៅនឹង ភាសាសស្ក្រឹត មានន័យថា “ ភ្លេង” ហើយពាក្យ “ tar” មានន័យថាខ្សែ ឬ អគ័រ។
ឧបករណ៍ហ្គីតាត្រូវបាននាំចូលជាលើកដំបូងទៅប្រទេសអេស្ប៉ាញ ក្នុងតំបន់ Iberia នៅសតវត្សរ៍ទី១០ ដោយលោក Moors ។ អេស្ប៉ាញត្រូវបានទទួលស្គាល់ថា ជាប្រទេសដែលមាន វត្តមាននិងការវិវត្តហ្គីតាគួរឲ្យកត់សំគាល់ជាងគេ។ ដូច្នេះហើយនៅពេលគេនិយាយដល់ហ្គីតាគេនឹកឃើញដល់ប្រទេសនេះមុនគេ។ ជាពិសេសគឺ ហ្គីតាក្លាស៊ីក(- នៅមានត…)
Figurines playing the ancestor of the Guitar. Excavated in Susa, Iran.Dated 2000-1500 B.C. Kept at the National Museum of Iran.
Kithara ឧបករណ៍កេះប្រើខ្សែបុរាណរបស់ក្រិក
លោក Moorish
**និយាយដល់ អេស្ប៉ាញ ខ្ញុំចាំបានថាមានបទចំរៀងមួយបទ របស់អ្នកចំរៀង Toni Braxton ដែលមានចំណងជើងថា “ Spanish Guitar (file size: 6.77mb)” បទនោះពិរោះណាស់។ គេនិយាយពីនារីម្នាក់លង់សេ្នហ៍នឹងអ្នកលេងហ្គីតា។ហេហេហេហេ….ឃើញទេចេះហ្គីតាណាគេថាអត់ប្រយោជន៍ ក្រៅពីបានកំដរអារម្មណ៍យើងហើយ នៅមានស្រីៗបាក់ឈិប ឈិប ម៉ង។ [...] I wish that I was in your arms Like that Spanish guitar and you would play me through the night ’till the dawn. I wish you’d hold me in your arms
Like that Spanish guitar All night long, all night long I’d be your song, I’d be your song. [...]
ឯកសារយោង៖
1. http://en.wikipedia.org/wiki/Guitar
2. Complete Idiots Guide to Playing the Guitar 2nd Edition (Frederick Noad, 2002)
-ដោយ៖ បណ្ឌិត
Add comment ខែ មីនា 11, 2007
របៀបអង្គុយ និងឈរលេងហ្គីតា
ទីតាំង និងរបៀបអង្គុយ
ជំហានដំបូងសំរាប់រៀនលេងហ្គីតាគឺ ត្រូវដឹងអំពីទីតាំងណាដែលស្រួលសំរាប់អង្គុយលេងជាមុន។
សំរាប់របៀបអង្គុយលេងមានពីរគឺ៖ របៀបអង្គុយលេងធម្មតាសំរាប់ហ្គីតាស៊ាំ (Acoustic Guitar) និងរបៀបអង្គុយសំរាប់លេងហ្គីតាក្លាស៊ីក។
- ចូរចាប់ហ្គីតារួចដាក់លើភ្លៅ ដោយលៃយ៉ាងណាឲ្យភ្លៅទាំងពីររបស់ អ្នកអាចទ្រទ្រង់ហ្គីតាបានស្រួល
- អង្គុយនៅគែមបន្តិចនៃកៅអីដោយលៃយ៉ាងណាឲ្យខ្នងរបស់អ្នកមានលំនឹងត្រង់ល្អ។ កុំអង្គុយកោងខ្នងខ្លាំងពេកព្រោះនាំពិបាកកាន់ហ្គីតា។ អ្នកអាចអង្គុយគងអន្ទាក់ខ្លាក៍បានដើម្បីជួយទ្រហ្គីតាលើភ្លៅទាំងពីរផង។
- ចាប់ហ្គីតាមកផ្អឹបនឹងដងខ្លួនឲ្យត្រង់ ឬរៀងផ្អៀងបន្តិចក៍បាន
- ចំពោះរបៀបលេងហ្គីតាក្លាស៊ីក អ្នកត្រូវផ្អៀងហ្គីតាឡើងខ្ពស់បន្តិចហើយគៀបនៅចន្លោះភ្លៅ(មើលរូប)។

ការឈរ
- ពាក់ខ្សែហ្គីតានៅលើស្មាទាំងពីរ រួចសេរ៉េវាឲ្យល្មមនឹងដងខ្លួន ត្រឹមពាក់កណ្តាលខ្លួន
- ដៃឆ្វេងកាន់ដងហ្គីតា ចំណែកដៃស្តាំដាក់លើតួហ្គីតា
- ឈរដោយជំហរនឹងល្អ ហើយដោយដងខ្លួនត្រង់ផង

ដោយ៖ បណ្ឌិត
2 comments ខែ មីនា 9, 2007
ចម្ងល់ទាក់ទងនឹងហ្គីតា – Guitar FAQ
សំរាប់អ្នកទើបនឹងរៀន ឬកំពុងចង់រៀនលេងហ្គីតាតែងតែមានចម្ងល់ ជាច្រើនទាក់ទងនឹងហ្គីតានេះ(រួមទាំងខ្ញុំផងដែរ) ។ ពេលខ្លះក៍មានចំលើយ ពេលខ្លះបានត្រឹមតែស្ញេញ អត់ចំលើយដដែល។ ដូច្នេះថ្ងៃនេះខ្ញុំនិយាយអំពីសំនួរទាំងឡាយដែលយើងតែងតែចោតសួរនោះ៖
១. តើចាំបាច់ត្រូវមានទេពកោសល្យពីកំណើតឬអត់ដើម្បីរៀន?
ទេពកោសល្យពីកំណើត ឬដែលគេចំណាំហៅថា “ ដុង” នោះតាមពិតទៅមិនមែនជាចំណុចចាំបាច់ខ្វះមិនបាននោះទេ ប៉ុន្តែវាជាការប្រសើរបើអ្នកមានវា ព្រោះអ្នកនឹងចំណាយពេលកាន់តែតិចដើម្បឆាប់រៀនចេះ។ កុំទាន់អស់សង្ឈឹមបើអ្នកមិនមានដុង។ ចូរចាំថាបើអ្នកខិតខំ មានចំណូលចិត្តរៀន និងចេះស្រាវជ្រាវប៉ុណ្ណឹងគ្រប់គ្រាន់ហើយ។
២.តើមានគន្លឹះសំងាត់អ្វីឲ្យរៀនឆាប់ចេះឬអត់?
ថីមិនមាន!!! បើអ្នកចង់ ឆាប់ចេះត្រូវឧស្សាហ៍ អនុវត្តជាប្រចាំ ហើយត្រូវចងចាំអគ័រ និងរបៀបលេងឲ្យបានច្រើន។ និយាយរួមការអនុវត្តច្រើនអ្នកនឹងមានកំណើនចំណេះដឹងច្រើនដែរ។
៣. តើខ្ញុំត្រូវអនុវត្តវាប៉ុន្មានដងទើបល្អ?
វាអាស្រ័យលើអ្នកទេ ច្រើនកាលណាល្អកាលហ្នឹង។ ចំពោះខ្ញុំវិញបើទំនេរពេលណាខ្ញុំនឹងកាន់ហ្គីតាលេងពេលហ្នឹង តែកុំយកតម្រាប់តាមខ្ញុំ។ ពេលខ្លះខ្ញុំលេងទាល់តែម៉ាក់ប្រាប់ថា “ បណ្ឌិត មកញ៉ាំបាយ” នៅតែមិនទៅទៀត។ ថ្ងៃខ្លាំងដេកអោប ហ្គីតាទាំងមិនដឹង ថាដេកពីថ្មើណាទៀតផង។ ជាធម្មតាប្រហែល២ម៉ោងក្នុងមួយថ្ងៃជាការប្រសើរហើយ។
៤. តើចាំបាច់ឬទេដែលខ្ញុំត្រូវចេះអានណោតភ្លេងទាំងអស់នោះ?
មិនជាចាំបាច់ប៉ុន្មានទេ ប៉ុន្តែអ្នកគួរណាស់តែចេះខ្លះៗទៅបានហើយ ។ អ្នកដឹងទេសូម្បីតារាល្បីផ្នែកហ្គីតាដូចជា លោក Jimi Hendrix, Eric Clapton និង John Lennon ក៍មិនទាំងចេះអានណោតភ្លេងច្បាស់ផង តែហេតុអីគាត់លេងហ្គីតាពូកែម៉្លេះ?? មកពួកគាត់ពូកែក្នុងការ ប្រើស្ទីលទាំង ពេលលេង នឹងការកែច្នៃ។ ដូច្នេះបើអ្នកចង់ចេះដូចពួកគាត់ ចូរចាប់ផ្តើមពីមូលដ្ឋានក្នុងការប្រើដៃ ចាប់ខ្ទង់ហ្គីតា និងចូរសាកល្បងលេងបទដែកអ្នកចូលចិត្តជាបន្តបន្ទាប់ទៅ
៥. មានអគ័រប៉ុន្មានដែលខ្ញុំត្រូវរៀនឲ្យចេះ?
សំរាប់ហ្គីតាមានប្រហែលជា 1200 អគ័រឯណោះ តើអ្នកគិតថា អ្នកហ្នឹចាំអស់ដែរឬទេ?? មិនទេ គ្មានអ្នកណាចាំអស់ទេ ប៉ុន្តែបើអ្នកចាំអគ័រតែប្រហែលជាពី១០ទៅ២០ អាចលេងបទចំរៀងស្តាប់បានហើយ។ អគ័រចំបងរបស់ហ្គីតាមាន ទាំងអស់ ៧ គឺ ដូ(C) រ៉េ(D) មី(E) ហ្វា(F) ស៊ុល(G) ឡា(A) ស៊ី(B) ត្រូវចាំអគ័រដំបូងនេះសិន ទើបអាចចាប់អគ័របន្តបន្ទាប់ទៀតបាន។
៦.តើឈឺដៃខ្លាំងឬទេពេលលេងហ្គីតាមម្តងៗ?
ប្រាកដណាស់ ដំបូងឡើយម្រាមដៃរបស់អ្នកនឹងឡើងក្រហម ឈឺខ្លាំង ជួនកាលដល់ថ្នាក់ហើមទៀតផង។ ធម្មតាទេអ្វីក៍ដោយតែដំបូងគឺវាអញ្ចឹងហើយ។ បន្ទាប់ពីស៊ាំនឹងវាហើយអ្នកនឹងមានអារម្មណ៍ធម្មតាវិញហើយ។ បើខ្លាចឈឺចូរកុំប៉ះវា តែបើចង់ចេះចូរទ្រាំឈឺខ្លះទៅ។
៧. តើខ្ញុំគួររើសហ្គីតាប្រភេទណាមកលេង?
ហ្គីតាមានច្រើប្រភេទដូចជា អាកូស្តីក(acoustic guitar) អេឡិចត្រិច(electric Guitar) ក្លាស៊ីក(Classic Guitar) និង ហ្គីតាបាស(Bass Guitar)។ វាអាស្រ័យលើចំណូលចិត្តរបស់អ្នកនិងអារម្មណ៍ទៅតាមប្រភេទបទចំរៀង។ ជាទូទៅស្រុកយើងគេនិយម អាកូស្តីក និង អេឡិចត្រិច ចំពោះក្លាស៊ីមិនសូវមានអ្នកនិយម និងអ្នកចេះប៉ុន្មានទេព្រោះវាពិបាករៀនជាងគេ ។ បើពួកអឺរ៉ុបនិយមហ្គីតាប្រភេទនេះណាស់។ បើខ្ញុំវិញ ខ្ញុំចូលចិត្ត លេង អាកូស្តីក និង ក្លាស៊ីក។ ចូលចិត្តក្លាស៊ីកហ្នឹមិនមែនបានន័យថាខ្ញុអ្នកជំនាញទេណា គ្រាន់តែចេះប៉ុន្មានក្បាច់ប៉ុណ្ណោះពីពួកម៉ាកបរទេសរបស់ខ្ញុំ។ ខ្ញុំចូលចិត្តវាព្រោះ វាលេងបានយ៉ាងល្អជាមួយបទប្រភេទអន្លង់អន្លោច ដែលវាត្រូវម៉ាច់តែម្តងជាមួយនិស្ស័យប្រុសសុភាព សំបូរមនោសញ្ចេតនាដូចជាខ្ញុំ …(អួតខ្លួចបន្តិចហើយណា……ហាហាហាហាហាហា….) ៕
មានចម្លល់ច្រើនជាងនេះមែនទេ?? បើអញ្ចឹងសូមផ្ញើអ៊ីមែលមកខ្ញុំ pbandith@bandith.info ឬ Post comment សួរនៅនេះក៍បានចាំយើងពិភាក្សាគ្នា។
ដោយ៖ បណ្ឌិត
19 comments ខែ កុម្ភៈ 22, 2007
សិទ្ធិត្រឹមជាមិត្ត(New Edition)
បទៈ សិទ្ធិត្រឹមជាមិត្ត
ចៀងដោយៈ សាពូន មីដាដា
ភ្លេងៈ |G| Em|G|D|G B7|Em C|Am D|G D|
១. ដឹងខ្លួន[G]ច្បាស់ថាបងមិនអាច[Em]ជំនួសគេ ព្រោះមាស[G]មេទុកគេក្នុង ដួងចិត្ត[D]ទៅហើយ ទោះពេល[G]នេះគេក្បត់មាន[Em]ស្នេហ៍ថ្មីក៍ដោយ ក៍ត្រាណ[Am]ត្រើយនៅតែអត់ឱនទាំង[D]ទឹកភ្នែក
២. អំពើ[G]ល្អបងខំធ្វើមកលើ[Em]រូបស្រី ហាក់គ្មាន[G]ន័យឲ្យស្រីទទួលយក[D]មែនទេ ស្នាមញ[G]ញឹមដាក់បងប្រាប់[Em]ថាគ្មានក្តីស្នេហ៍ សិទ្ធត្រឹម[G]តែជា[D7]មិត្តបងក៍ដឹង ។
R. មិនទាម[C]ទារអ្វីឡើយអូន គ្រាន់តែ[Bm]ចង់កំដរស្ងួន ពេល[Am]អូនកើតទុក្ខមានបងជួយ[G]រំលែក ជូតទឹក[C]ភ្នែកពេលស្រីយំ លួងលោម[Bm]ម៉ុមឲ្យសប្បាយ គ្រប់វេ[C]លានៅជិតឆោមឆាយតែប៉ុ[D]ណ្ណោះ[D7]>>>>>
៣. ស៊ូលះ[G]បង់ទាំងក្តីស្រលាញ់អា[Em]ណិត ទោះជី[G]វិតក៍ហ៊ានប្តូរដើម្បី[D]ស្នេហា គង់មាន[G]ថៃ្ងអូនយល់ទំ[Em]ហំចិត្តរៀមរ៉ា ធំប៉ុណ្ណា[Am]ចំពោះ[D7]ជីវ៉ារ[G]ហូត ៕
ភ្លេងៈ |G|Em|G|D|G|Em|Am D7|G|
(ច្រៀង R , ៣)
Coda : ធំប៉ុណ្ណា[Am]ចំពោះ[D7]ជីវ៉ារ[G]ហូត
ចំលងបទចំរៀងនៅទីនេះ : (ច្រៀងដោយបណ្ឌិត)
ស្តាបើបទេនេះ៖
អគ័រដែលប្រើក្នុងបទនេះ ៖

![]()
![]()
![]()


**បទនេះមានការកែថ្មីត្រង់កន្លែងដាក់អគ័រភ្លេង។ សូមអ្នកទាំងអស់គ្នាជួយផ្តល់មតិមកមើល ថាមួយណាស្រួលអានជាង? ចាំខ្ញុំសំរេចយកតាម
38 comments ខែ កុម្ភៈ 21, 2007


